ស​ហព័​ន្ធ​ស្រូ​វ​អ​ង្ក​រ​កម្ពុ​ជា​ ​អំ​ពា​វ​នា​វ​ឱ្យ​ម្ចាស់​រោ​ង​ម៉ា​ស៊ី​ន​ទាំ​ង​អ​ស់​ ជួ​យ​ប្រ​មូ​ល​​​ទិ​ញ​ស្រូ​វ​ពី​ប្រ​ជា​ក​សិ​ក​រ​ ​ស្រ​ប​ពេ​ល​ដែ​លត​ម្លៃ​ស្រូ​វធ្លា​ក់​ចុះ​​យ៉ា​ង​គំ​ហុ​ក

0
31

ភ្នំពេញ៖ស្រពពេលដែលតម្លៃស្រូវធ្លាក់ ចុះយ៉ាងគំហុក ដោយសារជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញមុខអំពាវនាវ ឱ្យសមាជិកខាងរោងម៉ាស៊ីនកិន ស្រូវទាំងអស់ ចូលរួមជួយប្រជាកសិករ តាមរយៈការទទួលទិញស្រូវសើម ដោយក្នុងតម្លៃសមរម្យ ។

តាម​រ​យៈ​ប​ណ្ដា​ញ​ស​ង្គ​ម​ហ្វេស​ប៊ុ​ក​ ​រ​ប​ស់​ប្រជា​ក​សិ​ក​រ​រ​ស់​នៅ​ ​ខេ​ត្ត​បា​ត់​​ដំ​ប​ង​បាន​ឱ្យ​ដឹ​ង​ថា​ ​ជា​ធ​ម្មតា​ ​ស្រូ​វ​ក្រ​អូ​ប​អា​ច​ល​ក់​បា​ន​១​តោ​ន​ក្នុ​ង​ត​ម្លៃ​ជា​ង​១​លា​ន​រៀ​ល​ ​ប៉ុ​ន្តែ​ដោ​យ​សា​រ​បា​តុ​ភូ​ត​ធ​ម្ម​ជា​តិ​ ​ប​ណ្ដា​ល​ឱ្យ​មា​ន​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​ ​ធ្វើ​អោ​យ​ត​ម្លៃ​ស្រូ​វ​រ​ប​ស់​ពួក​គា​ត់​ធ្លា​ក់​ចុះ​យ៉ា​ង​គំ​ហុ​ក​ ​ហើ​យ​ក៏​ពិ​បា​ក​នៅ​ក្នុ​ង​កា​រ​រ​ក​ឈ្មួ​ញ​ទិ​ញ​ផ​ង​ដែ​រ​។​
​ជា​មួ​យ​គ្នា​នេះ​ ​ក្រុ​ម​ប្រ​ជា​ក​សិ​ក​រ​ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​ក៏​បា​ន​អំ​ពាវ​នា​វ​អោ​យ​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​ក៏​ដូ​ច​ជា​ភា​គី​ពា​ក់​ព័​ន្ធ​ទាំ​ង​អ​ស់​ ​ជួ​យ​​ប្រ​មូល​ទិ​ញ​ស្រូ​វ​រ​ប​ស់​ពួ​ក​គា​ត់​ផ​ង​ ​បើ​មិ​ន​ដូ​​ច្នេះ​ទេ​ពួក​គា​ត់​នឹ​ង​ប្រ​ឈ​ម​ ​កា​រ​ប​ង់​ខា​ត​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​ ​ដោ​យ​គ្មា​ន​លុ​យ​ប​ង់​ថ្លៃ​កា​រប្រា​ក់​អោ​យ​គ្រឹះ​ស្ថា​ន​មី​ក្រូ​ហិ​រ​ញ្ញវត្ថុនានា ក៏ដូចជាថ្លៃ ជី និងថ្នាំសង្កូវផ្សេងៗផងដែរ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានសរសេរនៅបណ្ដាញហ្វេសប៊ុកថា «ដោយស្ស្ថិតនៅក្នុងស្ថានភាពទឹកជំនន់បែបនេះ សូមសមាជិកខាងរោងម៉ាស៊ីនកិនស្រូវទាំងអស់ ចូលរួមជួយប្រជាកសិករតាមរយះទទួលទិញស្រូវសើម ដោយក្នុងតម្លៃសមរម្យ ព្រោះយើងដឹងថា បើច្រូតសើមពេក មិនមានថ្ងៃ សំរាប់បងប្អូនហាលស្រូវទេ ។ »

ជាមួយគ្នានេះលោកក៏សូមអគុណ និង សសើរដល់រោងម៉ាសុីន កិនស្រូវដែលបាន និងបន្តទិញស្រូវពីពូមីងបងប្អូនកសិករ ។
ក្នុង នោះបេីយោងតាមសេចក្ដីអំពាវនាវរបស់ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា បានបញ្ជាក់ ឲ្យដឹងថា
ដោយស្ថានភាពនៃគ្រោះទឹកជំនន់នាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួននៃតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលជាហេតុបង្ករឱ្យមានផលប៉ះពាល់ខ្លាំងទៅដល់ស្រូវដែលកំពុងនឹងត្រូវប្រមូលផលនាពេលខាងមុខ ហើយស្របពេលមានការផ្អាកចរាចរណ៍នៃរថយន្តធំៗសម្រាប់ដឹកទំនិញ រួមទាំងស្រូវផងដែរ។ អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់សាមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវដែលនៅជិតទីតាំងស្រែ សូមជួយធ្វើការទិញស្រូវសើមពីប្រជាកសិករក្នុងតម្លៃសមរម្យឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។
សម្រាប់ប្រជាកសិករដែលកំពុងជួបបញ្ហាប្រឈមទាំងនេះសូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១៧ ៧២៨ ៧២៨/០១២ ២២១ ២៥៤/ ០១០ ២២១ ២៥៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here