អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ ដែលបង្ក្រាបក្រុមចោរប្លន់

0
14

ភ្នំពេញ÷ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាន ឧបត្ថម្ភថវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ។នេះបើយោងតាមហ្វេសប៊ុកកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។

ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here