រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ម្នាក់ ធ្លាប់ចូលផ្សារ​ ម៉ាក្រូ​ ភ្នំពេញ​ ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទៅ​ធ្វើ​តេស្ត

0
13

ភ្នំពេញ​÷ នាយកដ្ឋាន​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង​បាន​ប្រកាស​ឱ្យ​ដឹង​ថា​មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់ធ្លាប់បានចូលផ្សារ​ ម៉ាក្រូ​ ភ្នំពេញ​ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច​ ថ្ងៃទី​ ២០​ កុម្ភ:​ ២០២១ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សូមអញ្ជេីញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:​ ពេលវេលាខាងលេី​ សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល​រាជនី-ខេត្ត​ មានស្រាប់ ។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០​ កុម្ភ:​ ២០២១​ តទៅ​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here