រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី២៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ ខណ:មានអ្នកជំងឺម្នាក់ជាសះស្បើយ

0
6

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណ:មានអ្នកជំងឺម្នាក់ជាសះស្បើយជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here