ប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃ៣ដល់៩មីនា តំបន់មួយចំនួននៅកម្ពុជានឹងមានអាកាសធាតុក្តៅ ហើយមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ

0
8

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យថា ចាប់ពីថ្ងៃទី៣ដល់៩ ខែមីនា ឆ្នាំ២០២១ តំបន់មួយចំនួនរបស់កម្ពុជានឹងមានអាកាសធាតុក្តៅ ហើយមានភ្លៀង នឹងផ្គរ រន្ទះ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការ បម្រែបម្រួលនៃទិសខ្យល់។ ទន្ទឹងនោះក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំងដែលអាចបង្កឲ្យមាន ជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន។

ក្រសួងបន្តថាស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
សីតុណ្ហភាពអប្បបរមា មាន ពី ២៣-២៦ •C -និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °Cមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពីសេសនៅបណ្តាខេត្តភាគពាយ័ព្យ។

ចំណែកបណ្តាខេត្ត ផាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °cនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ ១Cមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មាន ពី ២៣-២៦ °Cនឹង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °Cនិងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវឲ្យសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here