មេអណ្តើកហ្វូងជាសត្វកម្រ ពងជាលើកដំបូងបាន៧១ពង

0
22

ភ្នំពេញ÷ កាលពីសប្តាហ៍កន្លងទៅ មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិមិ្មតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សរុបមានចំនួន ៧១ពង។ នេះបើយោងតាមអង្គការWCS។

យោងតាមរូបភាពទទួលបានពីម៉ាស៊ីនថតសត្វស្វ័យប្រវត្តិបានបញ្ជាក់ថា ពងអណ្តើកហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ៥ក្បាលដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលនោះក្បាលពីជាង ១០ឆ្នាំមុន ដោយក្នុងនោះមាន ៤ក្បាលត្រូវបានក្រុមការងារយកពីតាមឆ្នេរខ្សាច់ក្នុងប្រព័ន្ធព្រែកស្រែអំបិលក្រោយញាស់ភ្លាម និង មួយក្បាលទៀតត្រូវបានពលរដ្ឋនៅខេត្តកោះកុងយកមកប្រគល់ឱ្យកាលពីឆ្នាំ ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here