ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់កក្រើកភ្នំពេញ! លោក ពេជ្រ ស្រស់ ស្វាងចែស នឹងប្រកាសឈប់យកអ្នកបើកឡានឲ្យតែម្តង

0
50

ភ្នំពេញ៖ ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់ កក្រើកធរណី រំជួយមេឃពាក់ព័ន្ធនឹងអតីត តៃកុងឡានខ្លួនបែបនេះ ធ្វើឲ្យប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ស្វាង ចែស នឹងប្រកាសឈប់យកអ្នកបើកឡានឲ្យតែម្តង។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២ មីនានេះថា” ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់កក្រើកធរណីរំជួយមេឃពាក់ព័ន្ធនឹងអតីតតៃកុងឡានខ្លួនបែបនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ឧកញ៉ាម្នាក់ គឺគាត់មិនមានតៃកុងឡានទេ
ដោយគាត់បើកខ្លួនឯង ហើយខ្ញុំក៏ចំអកលេងជាមួយគាត់ថា ហេតុអីបងឯងម៉ៅស្វិតម្លេសគ្រាន់តែជួលអ្នកបើកបរឲ្យក៏មិនហ៊ានជួលដែរ បងឧកញ៉ាក៏សើចដាក់ខ្ញុំ ហើយឆ្លើយតបថា ស្រស់ឯងត្រូវចាំ អ្នកបើកបរឲ្យ
យើង គឺវាដឹងរឿងយើងទាំងអស់ ចុះបើថ្ងៃណាមួយវាឆ្កួតមួយពេល ស្រាប់តែវា បបួលគ្នីគ្នាវាមកប្លន់យើងវាមិនរលាយហើយ “។

មេបក្សយុវជនរូបនេះបន្តថា “ខ្ញុំឮហើយក៏គិតថា បងឧកញ៉ាពិតជាល្អិតល្អន់ មែន ដល់ពេលផ្ទុះ ព្រឹត្តិការណ៍អតីតអ្នកបើកបរប្លន់អតីតមេខ្លួនឯង បែបនេះ ធ្វើឲ្យខ្ញុំស្វាងចែស នឹងធ្វើឲ្យខ្ញុំឈប់យកអ្នកបើកឡានឲ្យតែម្តង។ដោយបច្ចុប្បន្ននេះ ទុកចិត្តខ្លួនឯងច្រើនជាងអ្នកនៅក្រៅខ្លួន ប៉ុន្តែមនុស្សក៏មានល្អ និងមានអាក្រក់ដែរ។បើកបរខ្លួនឯងគឺយើងកំណត់ការស្លាប់រស់ដោយខ្លួនឯង ហើយបើកបរឲ្យយឺតកុំបង្ខំ កុំស្រវឹងគឺគ្មានគ្រោះថ្នាក់អីនោះទេ ប្រយ័ត្នឲ្យបានខ្ពស់គឺរស់បានយូរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here