រដ្ឋបាលខេត្តព្រះសីហនុ កំណត់យកសណ្ឋាគារ សាកាណា ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

0
9

ភ្នំពេញ៖ សណ្ឋាគារ សាកាណា (SAKANA HOTEL) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ សម្រេចកំណត់យកជាកន្លែងព្យាបាលអ្នកជំងកូវីដ-១៩ ។

យោងតាមសេចក្ដីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ មីនានេះ បានឲ្យដឹងថា ម្ចាស់សណ្ឋាគារ សាកាណា (SAKANA HOTEL) មានការកិច្ចដូចតទៅ៖ ផ្អាកមិនទទួលភ្ញៀវដទៃ ឱ្យស្នាក់នៅក្នុងសណ្ឋាគារ, ត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឱ្យមានលក្ខណៈសមស្រប ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩, រៀបចំសំអាតអនាម័យបាញ់ថ្នាំ សម្លាប់មេរោគនៅទីតាំងសណ្ឋាគារទាំងក្នុង និងជុំវិញបរិវេណសណ្ឋាគារ មុនពេលយកអ្នកជំងឺមកព្យាបាល និងក្រោយពេលបញ្ចប់មុខងារ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩, ត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារ ដែលចាំបាច់ត្រូវនៅបម្រើការងារបន្តដូចជា៖ អ្នកសំអាតអនាម័យ អ្នកដាំស្ល ឬសន្តិសុខ …។ល។ ឱ្យអនុវត្តបានត្រឹមត្រូវតាម ការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែក ក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល មិនត្រូវចាកចេញទៅក្រៅ ដោយគ្មានអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ, ត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាម ដឹកជញ្ជូនយកទៅដុតកំទេចចោល ៕

សូមអានសេចក្ដីសម្រេច លម្អិតដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here