ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថារយៈពេល៩ខែ ឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករ ដែល អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ បានប្រមាណជា ២ ២២៥.៨៥លានដុល្លារ ស្មើនឹង៧៨.១០% នៃផែនកាប្រចាំឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រ មូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៩ ០១៥.០៨ប៊ីលានរៀល ប្រមាណ២ ២២៥.៨៥លានដុល្លារ ស្មើនឹង៧៨.១០% នៃផែនកាប្រចាំឆ្នាំ»។
អគ្គនាយកដ្ឋានពន្ធដារ បន្ដថា ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ឃើញថា ចំណូលពន្ធ-អាករសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ កើនឡើងចំនួន៣២៥.២៧ប៊ីលានរៀល ប្រមាណ ជា៨០.៣១លានដុល្លារ ស្មើនឹង៣.៧១%។
គូសបញ្ជាក់ថា ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៧៥៤.២០ប៊ីលា នរៀល ប្រមាណជា១៨៦.២២លានដុលារ ស្មើនឹង៦.៥៣% នៃផែនការប្រចាំឆ្នាំ។ប្រសិនបើប្រៀបធៀ បនឹងចំណូលពន្ធ-អាករ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ ឃើញថា ថយចុះចំនួន១៧៤.០៥ប៊ីលានរៀល ប្រមាណជា ៤២.៩៨លានដុល្លារ ស្មើនឹង១៨.៧៥%៕