កូនប្រុសពៅ របស់សម្ដេចតេជោ ត្រូវបានគ្រូពេទ្យជំនាញ អនុញាតិឲ្យចាក់វ៉ាក់សាំង ការពារកូវីដ១៩នៅថ្ងៃនេះ

0
9

ភ្នំពេញ៖ បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាត្រូវបានគ្រូពេទ្យជំនាញ អនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm នៅថ្ងៃនេះបន្ទាប់ពីខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកនេះលោក ហ៊ុន ម៉ានីបានលើកឡើងថា “បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ”។

លោកបន្តថា ឆ្លៀតក្នុងឱកាសនេះ សូមសម្តែងការដឹងគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងរួមនឹងអ្នកដែលងាយនឹងរងគ្រោះ ដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្តហើយ ក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារ ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា”។

អ្នកតំណាងរាស្ត្ររូបនេះបានឲ្យដឹងទៀតថា អ្វីដែលជាដំណឹងល្អបន្ថែមទៀតសម្រាប់យើងនោះគឺ កាលពីម្សិលមិញនេះ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែល បង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ដែលជាប្រភេទវ៉ាក់សាំងដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកលដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក។ សូមបងប្អូនបន្តចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្ម ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩តាមរយៈការចូលរួមក្នុងវិធានការណ៍ការពារ «៣ការពារ ៣កុំ»។ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here