បង្គួយស្លាបកលឿង ត្រូវបានប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់

0
9

ភ្នំពេញ៖ មន្រ្តីឧទ្យានរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងថតបាន បង្គួយស្លាបកលឿង Flying lizard (Draco maculatus) នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្រ្ត ខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពេលចុះពិនិត្យនិងស្រាវជ្រាវវត្តមានសត្វទោចនៅក្នុងតំបន់ការពារធម្មជាតិ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

បើតាមមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និង អភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន តាមរូបភាពនេះវាជាបង្គួយឈ្មោលដោយសារមានបួរក (dewlap)វែង បើសិនជាញីមាន dewlapនេះខ្លី។ វារស់នៅតំបន់ក្នុងព្រៃស្រោង ពាក់កណ្តាលស្រោងនិងព្រៃស្រោងចម្រុះ ភាគខាលិចទន្លេមេគង្គ ដូចជាតំបន់ជួរភ្នំក្រវាញ និងព្រៃឡង់។

ប្រភពដដែលបន្ថែមថា បង្គួយស្លាបកលឿង វាស៊ីសត្វល្អិតដូចជាស្រមោច កណ្តៀមេភ្លៀង ជាដើម។ ជាទូទៅវារស់នៅតាមដើមឈើហើយអាចហោះពីដើមឈើមួយទៅដើម ឈើមួយទៀត តែអាចហោះតែពីទីតាំងខ្ពស់ជាង ទៅទីតាំងទាបជាងប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here