ស្នាដៃរបស់លោក ពេជ្រ ស្រស់ ក្នុងនាមជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងបង្ហាញតាមរយៈសៀវភៅមួយនៅឆ្នាំក្រោយ

0
31

ភ្នំពេញ៖ លោក ឯម សុខសុវណ្ណ ប្រធាននាយកដ្ឋានកិច្ចការនយោបាយ នៃគណបក្សយុវជនកម្ពុជាបានឲ្យដឹងថា សៀវភៅកំណត់ត្រា ” ពេជ្រ ស្រស់ ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ “នឹងចេញផ្លែផ្កានៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ- សង្កាត់ឆ្នាំ ២០២២។

លោក ឯម សុខសុវណ្ណ ប្រធាននាយកដ្ឋានកិច្ចការនយោបាយ នៃគណបក្សយុវជនកម្ពុជាបានសរសេរលើហ្វេសប៊ុកនៅថ្ងៃនេះថា «ប្រតិភូ នៃគណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ ជាប្រធាន ហើយនៅក្នុងសៀវភៅកំណត់ត្រាជាប្រវត្តិសាស្ត្រនេះ ផ្ដោតលើកត្តាសំខាន់ៗ នៃ “ដ-៣” គឺ ទី១. ដំណើរការ ,ទី២. ដាស់តឿន និងទី៣. ដំណោះស្រាយ »។
លោក ឯម សុខសុវណ្ណសង្កត់ធ្ងន់ថា គ្រប់ទិដ្ឋភាព គ្រប់សកម្មភាព នៅក្នុងសៀវភៅកំណត់ត្រា ” ពេជ្រ ស្រស់ ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ” និងបង្ហាញឱ្យឃើញនូវ វីធី ក្ដៅ-ត្រជាក់ ការពារ-វាយបក ដោយឈរលើមូលដ្ឋានច្បាប់ជាគោល ។ សៀវភៅមួយនេះ ចេញផ្លែផ្កា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ “។

សូមជម្រាបថា ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ កាលពីខែ កញ្ញា ឆ្នាំ ២០១៨ មាន ៧ជំពូក និង ២១មាត្រា។ ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ជាយន្តការពិគ្រោះ និងផ្ដល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធិភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្ដានុពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here