ជនបរទេស ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា នឹងអាចទទួលបានការចាក់វ៉ាក់សាំង ដូចពលរដ្ឋកម្ពុជាដែរ

0
12

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ជនបរទេស ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា នឹងអាចទទួលបានការ ចាក់វ៉ាក់សាំង ដូចពលរដ្ឋកម្ពុជាដែរ ។

សម្តេចបញ្ជាក់ថា “មន្រ្តីទូតអាចចាក់បានហើយ ចំណែកជនបរទេស ដែលធ្វើការនៅកម្ពុជា ក៏ទទួលបានវ៉ាក់សាំង ដូចជនជាតិខ្មែរ ដោយមិនអស់ថវិកាទេ បើមិនចាក់ឲ្យជនបរទេសទេ នឹងក្លាយទៅជាការរើសអើងហើយ ជនបរទេសទាំងឡាយរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានវ៉ាក់សាំងដូចជនកម្ពុជា ប៉ុន្តែមន្រ្តីទូត និងអង្គការបរទេស នឹងទទួលបានមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here