ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ប្រកាសថា សុខភាពរបស់សម្តេចបន្ទាប់ពីចាក់វ៉ាក់សាំង អាស្រ្តាហ្សនីកា រួច២ម៉ោងក្រោយមក គឺគ្មានបញ្ហាអ្វីកើតឡើងឡើយ ។
សម្ដេចបានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុនសែនបញ្ជាក់ថា “មកដល់ម៉ោងនេះខ្ញុំអត់អីទេ ខ្ញុំចាក់ដៃឆ្វេង គេចាក់ដៃស្តាំ ព្រោះខ្ញុំត្រូវពិនិតឯកសារប្រចាំថ្ងៃ។ ព្រោះបើមានបញ្ហាអីទៅប្រើដៃស្តាំ។ ខ្ញុំចាក់២ម៉ោងហើយដូចអត់មានឈឺកន្លែងណាផង”៕