ជនជាតិចិនម្នាក់ ស្លាប់ក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ បណ្ដាលឲ្យគាំងបេះដូង

0
153

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា បុរសជនជាតិចិនម្នាក់បានស្លាប់ នៅក្នុងមណ្ឌលព្យាបាលជំងឺ១៩ ព្រែកព្នៅនោះគឺដោយសារ ប្រើប្រាស់សារថ្នាំញៀន ធ្ងន់ធ្ងរ បណ្ដាលឱ្យគាំងបេះដូងស្លាប់មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ មីនានេះបានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះ ឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផងនោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលអោយគាំងបេះដូងស្លាប់ភ្លាមៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤២៥នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here