ភ្នំពេញ៖ ទឹកជំនន់បាននិងកំពុងវាយប្រហារ ពន្ធនាគារខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមានការជន់លិចអាគាររដ្ឋបាល និងបន្តហូរចូលក្នុងអាគារស្នាក់នៅ របស់អ្នកជាប់ឃុំ ជាហេតុធធ្វើឲ្យគណៈគ្រប់គ្រង បង្ខំចិត្តជម្លៀសអ្នកជាប់ឃុំ ចេញទៅកាន់ពន្ធនាគារ ខេត្តសៀមរាបផងដែរ ។
អ្នកជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន ១៦០០នាក់ ក្នុងនោះស្រី១០០នាក់ ។ជាជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន ៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ ពន្ធនាគារខេត្តសៀមរាប តាមរថយន្តក្រុង ។
សូមរំលឹកផងដែរថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរងការវាយប្រហារពីទឹកជំនន់ ៣ឆ្នាំមកហើយដោយក្នុងនោះឆ្នាំ២០០៨ ឆ្នាំដំបូងនៃការដូរពន្ធនាគារ មកកាន់ទីតាំងនេះជំនន់ បានវាយប្រហារតិចតួច នៅឆ្នាំ២០១៣ ទឹកវាយប្រហារខ្លាំងជនជាប់ឃុំ ត្រូវបង្ខំចិត្តជម្លៀសចេញទៅកាន់ ខេត្តបាត់ដំបងនិងសៀមរាប និងឆ្នាំ២០២០នេះ ក៏បង្ខំចិត្តជម្លៀសចេញនូវ ជនជាប់ឃុំទៅកាន់ខេត្តសៀមរាប និងខេត្តដទៃមួយចំនួនផងដែរ ៕






