ភ្នំពេញ៖ តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីការិយាល័យជំនាញនាំខ្លួនស្រ្តីជាជនបរទេសម្នាក់ឈ្មោះ ទ្រឿង ទីទួហាវ Truong Thi Tu Hao អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមស្នងការនគរបាលខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ខែ កុម្ភៈ ឆ្នាំ ២០២១ សមត្ថកិច្ចនៅ ស្រុកកំរៀង បានធ្វើការឃាត់ខ្លួនស្រី្តរូបនេះនិងបុរស ជាជនជាតិខ្មែរផ្សេងទៀត បន្ទាប់ពីពួកគាត់បាន បន្លំឆ្លងដែន ដោយជិះរថយន្តដឹកផ្លែឈើចូល ពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងចូលមក ប្រទេសកម្ពុជា ដោយគេចវេសមិនព្រមធ្វើចត្តាឡីស័ក។ ប៉ុន្តែទីបំផុតត្រូវបាន សមត្ថកិច្ចរកឃើញ និងនាំយក ទៅធ្វើចត្តាឡីស័ក នៅទីនោះតាមវិ ធានសុខាភិបាលរហូតមកទើបពេលនេះត្រូវបានចាត់បញ្ជូនរូបគាត់ទៅកាន់នាកដ្ឋានជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕