ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កូវីដ-១៩ ពិតជាមហាចង្រៃ តែក៍បានផ្ដល់នូវ បទពិសោធន៍ល្អៗ និង កាលានុវឌ្ឍន៍ភាព ជាច្រើនណាស់ដែរ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ លោក គួច ចំរើនបានលើកឡើងយ៉ាងដូច្នេះថា ” កូវីដ-១៩ ពិតជាមហាចង្រៃ តែក៍បានផ្ដល់អោយយើងនូវ បទពិសោធន៍ល្អៗ និង កាលានុវឌ្ឍន៍ភាព ជាច្រើនណាស់ដែរ សាមគ្គីភាព ឯកភាព ឆន្ទ:ម្ចាស់ការ ការទទួលខុសត្រូវ ការចូលរួម …”។
សូមរំលឹកថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់៕