រកឃើញឆ្លងជំងឺកូវីដ១៩ថ្មី ២១នាក់ទៀត ជាការឆ្លងក្នុងសហគមន៍ ខណៈមាន២នាក់ជាសះស្បើយ

0
12

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីចំនួន២១នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភ» ខណៈអ្នកជំងឺ២នាក់ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៦ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៩១នាក់ និងអ្នកជំងឺកំពុងព្យាបាលចំនួន៤៦១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here