ភ្នំពេញ÷ នៅក្នុងសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២១ ភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងកម្លាំងអភិរក្សរបស់ដែនជម្រកសត្វព្រៃស្រែពក ដោយមានកិច្ចសហការ និងគាំទ្រដោយអង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តដែនជម្រក សត្វព្រៃស្រែពក ហើយបានដោះប្រមូល និងសាអន្ទាក់ប្រភេទខ្សែកាបសរុបចំនួន ៤៨៩ខ្សែ និងប្រទះឃើញម៉ូតូចំនួន១គ្រឿងដែលជនសង្ស័យលួចចូលមកដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃ ក្នុងនោះសត្វឈ្លូស១ក្បាលបានងាប់ដោយសារជាប់អន្ទាក់ ក៏ត្រូវបានយកទៅដុតកម្ទេចចោលគួរឲ្យសង្វេគ។នេះបើយោងតាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។


