ពលរដ្ឋ១៩គ្រួសារ កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប បណ្តេញពួកគាត់ចេញពីលំនៅដ្ឋាន រត់ទៅប្ដឹងលោក ពេជ្រ ស្រស់ ឲ្យជួយដោះស្រាយ

0
29

ភ្នំពេញ៖ ប្រជាពលរដ្ឋ១៩ គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានបាន រត់ទៅប្ដឹងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីជួយដោះស្រាយ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែមីនា​ ឆ្នាំ២០២១នេះថា​ ” កូវីដ19ជាន់កហើយ ត្រូវអាជ្ញាធរមកជាន់កថែមទៀត ប្រជាពលរដ្ឋ 19គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋាន របស់ពួកគាត់ដែលមានចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះពួកគាត់គ្មានប៉ះពាល់គម្រោង អភិវឌ្ឍន៍របស់រដ្ឋនោះឡើយដោយពួកគាត់ភ័យខ្លាចបាត់បង់ទីជម្រកធ្លាប់​ រស់នៅយ៉ាងសុខសាន្ត ពួកគាត់ក៏បានរត់មកប្តឹងខ្ញុំ ដើម្បីចុះសិក្សាអំពីភាពមិនប្រក្រតីការអនុវត្តការងាររបស់រដ្ឋអំណាចខេត្តសៀមរាបដែលធ្វើការផ្ទុយពីស្មារតីច្បាប់លំនៅដ្ឋាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here