ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុជនកម្ពុជា បានលើកឡើងថា សូមលោកនាយមេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោកស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយ ត្រូវចិញ្ចឹមកូនគ្រប់កាលៈទេសៈបែបនេះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់បានលើកឡើងយ៉ាងដូច្នេះថា” ដោយសាររូបភាព១សន្លឹកបំបៅកូនលោកស្រីប៉ូលីសត្រូវថ្នាក់ លើហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះលោកស្រីប៉ូលីសរៀបរាប់ប្រាប់ខ្ញុំថារូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។ លោកនាយជាទីគោរព! ក្នុងនាមខ្ញុំបានឆ្លងកាត់ភាព ជាកូនរបស់ស្រ្តីមួយរូប ខ្ញុំសូមលោកនាយមេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោកស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយ ត្រូវចិញ្ចឹមកូនគ្រប់កាលៈទេសៈបែបនេះហើយម្យ៉ាងវិញទៀត នោះលោកស្រីប៉ូលីសដែលបានបំបៅកូននេះគឺមិនបានប្រព្រឹត្តឲ្យ ខុសច្បាប់រដ្ឋទេ គឺគ្រាន់តែឆ្លៀតបំបៅកូនពេលម៉ោងការងារនៅពេលដែលកូនតូចត្រូវការនូវស្បៀងបន្ទាន់បែបនេះនោះ ពីព្រោះសារជាតិជាក្មេងឃ្លានមិន ស្គាល់ពេលវេលាទេណា លោកនាយ😭😭🙏អ្វីដែលគួរអត់ឱនឲ្យបាន គឺសូមលោកនាយអត់ឱនឲ្យផងទៅ ពីព្រោះក្នុងនាមជាម្តាយគឺថាបែបនេះហើយ ដោយម្តាយតែងតែបំពេញតម្រូវការឲ្យកូនគ្រប់ពេលវេលា”៕