ភ្នំពេញ៖ បុរសម្នាក់ ដែលជាពលករមកពីប្រទេសថៃ ពេលកំពុងធ្វើចត្តាឡីស័ក ១៤ថ្ងៃបានជួបស្នេហ៍ពិត ជាមួយ និងនារីម្នាក់ ដែលជាពលករដូចគ្នា ហើយបានព្រមព្រៀងគ្នា ចូលរោងការ និងបានអញ្ជើញអាជ្ញាធរ ចូលរួមក្នុងពិធីមង្គលរបស់គាត់ផងដែរ។
តាមគណនីយហ្វេសប៊ុករបស់ លោក ហឿន វីរៈអភិ បាលរងក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ” ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារ កូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ព្រៃវែង) គាត់ក៏បានអញ្ជើញក្រុមការងារ ទៅចូលរួមពិធីការគាត់ផងដែរ ។
ជាមួយគ្នានោះដែរ អភិបាលរងក្រុងប៉ោយប៉ែតរូបនេះក៏បាន ជូនពរអ្នកទាំងពីរមានសុភមង្គលផងដែរ។ ព្រមជាមួយគ្នានោះដែរបណ្ដាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក៏បានចូលខមមិន សរសើរនិងបានជូនពរ ឲ្យអ្នកទាំង២មានសេចក្ដីសុខនិងមានសុភមង្គលក្នុងក្រុមគ្រួសារ៕