ភ្នំពេញ ៖លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យនៅ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះមកកាន់ទីទួលសុវត្ថិភាព។
ជំនន់ទឹកភ្លៀងបានធ្វើការវាយលុកចូលដល់ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌនាថ្ងៃនេះ ។ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋកម្លាំងតំបន់ប្រតិបត្តិការសឹករងបានចេញអន្តរាគមន៍ភ្លាមៗក្នុងការសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព៕







