ភ្នំពេញ÷ លោកឧញ៉ា ម៉ុង ឫទ្ធី ដែលគ្រប់គ្នាស្គាល់ថា ជាឧញ៉ាល្បីឈ្មោះផ្នែកកសិកម្មនៅកម្ពុជា បានលើកឡើងថា ទោះតម្លៃផ្លែស្វាយធ្លាក់ចុះតម្លៃក៏ ត្រូវបង្ខំចិត្តលក់ដេីម្បីយកថវិការមកដោះស្រាយ ជីវភាពកម្មករ។
លោក ឧញ៉ា ម៉ុង ឫទ្ធីបានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងយ៉ាងដូច្នេះថា “ថ្ងៃសៅរិ៍ទី១៣ ខែមីនា ឆ្នាំ២០២១នេះយេីងប្រមូយផលផ្លែស្វាយកែវរមៀត ចំនួនសាមសិបមួយតោនកន្លះ31.500Kgលក់ចេញសាមសិបតោន ជូនទៅអោយរដ្ឋបាលខេត្តព្រះសីហនុចំនួនមួយតោនកន្លះ បេីទោះបីជាតម្លៃផ្លែស្វាយកែវរមៀតធ្លាក់ចុះតម្លៃបន្តិចក៏ដោយចុះ ខ្ញុំត្រូវតែបង្ខំចិត្តលក់ដេីម្បីយកថវិការមកដោះស្រាយ ជីវភាពកម្មករក្នុងគ្រាត្រូវឆ្លងកាត់ គ្រោះកាចចង្រៃដ៏សែនមហាប្រល័យកូវិត១៩នេះ”។
សូមរំលឹកថា កាលពីពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាល ប្រមូលផលមានបរិមាណផ្លែស្វាយច្រើន៕