ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងខេត្តកោះកុង ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកគិរីសាគរ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឲ្យដឹងថា ការផ្អាកជាបណ្តោះអាសន្ននេះ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ទោះជាយ៉ាងនេះក្តី គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖