លោក ពេជ្រ ស្រស់! ការសម្រេចចិត្តណាមួយរបស់មេដឹកនាំគឺត្រូវចាត់ទុកសេចក្តីសុខរបស់មនុស្សទាំងពួង ជាសេចក្តីសុខខ្លួនឯង

0
34

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា ការសម្រេចចិត្តណាមួយរបស់មេដឹកនាំគឺត្រូវតែចាត់ទុកសេចក្តីសុខរបស់មនុស្សទាំងពួង ។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក របស់លោកពេជ្រ ស្រស់់ បានលើឡើងយ៉ាងដូច្នេះថា ” តើការពន្លត់ភ្លើងបារីនិងពន្លត់ភ្លើងឆេះផ្ទះសន្ធោសន្ធៅ តើមួយណាស្រួលពន្លត់ឲ្យឆាប់រលត់ជាង ?

លោកពេជ្រ ស្រស់បន្តថា ការធ្វើជាមេដឹកនាំមនុស្សគឺវាជាការងារមួយដែលមនុស្សមានបញ្ញាធម្មតាមិនអាចធ្វើបានទេ ហើយការគិតឲ្យនៅកណ្តាលនិយមគឺខាន់ណាស់សម្រាប់មនុស្សដែលជាមេដឹកនាំរបស់គេគឺដើម្បីធានា ឲ្យបានភាពយុត្តិធម៌និងទប់ស្កាត់គ្រោះអន្តរាយនានា កុំឲ្យកើតមកលើមនុស្ស ដែលខ្លួនកំពុងដឹកនាំ ហើយមេដឹកនាំគេត្រូវចេះមើលពីហេតុគ្រោះថ្នាក់ណាមួយឲ្យច្បាស់ ជាងមនុស្សធម្មតា ដោយមិនប្រមាថ និងមើលស្រាយហេតុនាំឲ្យគ្រោះថ្នាក់ឡើយម្យ៉ាងវិញទៀតធ្វើជាមេដឹកនាំ គេត្រូវតែមានការភ័យខ្លាចជាងមនុស្សធម្មតាចំពោះហេតុណាមួយនាំឲ្យមានគ្រោះមហន្តរាយដល់មនុស្សរស់នៅក្រោមការដឹកនាំខ្លួនឯង។

មេបក្សយុវជនរូបនេះបញ្ជាក់ថា ” ការសម្រេចចិត្តណាមួយរបស់មេដឹកនាំគឺត្រូវតែចាត់ទុកសេចក្តីសុខរបស់មនុស្សទាំងពួង ជាសេចក្តីសុខខ្លួនឯងដើម្បី ធ្វើឲ្យការសម្រេចចិត្តនោះមានប្រយោជន៍រួម និងសម្រេចឲ្យទាន់ពេលវេលាក្នុងការទប់ស្កាត់នូវគ្រោះថ្នាក់ណាមួយ បម្រុងនឹងកើតធំឡើងនៅក្នុងសង្គមមនុស្ស” ។

លោកបន្ថែមថា យ៉ាងណាមិញបើមេដឹកនាំឃើញភ្លើងបារីនៅលើផ្ទះក្បែរមុងឬភួយ ហើយមេដឹកនាំនោះមិនសម្រេចចិត្តពន្លត់នូវភ្លើងបារីនោះទេ មានន័យថាមេដឹកនាំនោះកំពុងប្រមាថហេតុតូចហើយ ហើយចុងក្រោយភ្លើងបារីនោះនឹងបង្កើតទៅជាអគ្គីភ័យឆេះនូវផ្ទះនោះជាមិនខានឡើយ នៅពេលដែលភ្លើងបារីក្លាយជាអគ្គីភ័យឆេះផ្ទះទើបយកឡានទឹកមកពន្លត់ គឺអ្វីៗវាហួសពេលទៅហើយ ពីព្រោះភ្លើងបានឆេះផ្ទះនោះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ បើទោះបីមានឡានទឹកមកពន្លត់ ក៏មិនងាយពន្លត់ជោគជ័យបាន100%ដែរ ដូច្នេះធ្វើជាមេដឹកនាំគេត្រូវចេះមើលហេតុពីតូចទៅ ហើយត្រូវពន្លត់ហេតុតូចនោះឲ្យបាត់សូន្យឈឹងដើម្បីកុំឲ្យបង្ករក្លាយជារឿងធំធ្វើឲ្យពិបាកគ្រប់គ្រងបញ្ហាបើខ្ញុំបានក្លាយជាមេដឹកនាំប្រទេសវិញគឺខ្ញុំនឹងជ្រើសនូវវិធានការពន្លត់ភ្លើងបារីឲ្យរលត់សូន្យឈឹង ដោយខ្ញុំមិនរង់ចាំឲ្យភ្លើងបារីក្លាយទៅជាអគ្គីភ័យឆេះផ្ទះ ហើយរត់ទៅពន្លត់នោះទេ។ការសម្រេចចិត្តខុសរបស់មេគ្រួសារគឺសមាជិកមួយគ្រួសារជាអ្នករងទុក្ខក៏ប៉ុន្តែបើមេដឹកនាំប្រទេសសម្រេចចិត្តខុសនិងយឺតយ៉ាវគឺរាស្រ្តមួយនគរជាអ្នករងទុក្ខទ្រង់ទ្រាយធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here