គ្រូពេទ្យជំនាញ អំពាវនាវដល់សាច់ញាតិអ្នកជំងឺកូវីដ ១៩ កុំរំខានដល់ក្រុមគ្រូពេទ្យ ដែលកំពុងព្យាបាលអ្នកជំងឺ

0
8

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិតឯកទេស ឡេង ពីនី បានអំពាវនាវដល់បងប្អូនជាញាតិមិត្តអ្នកជំងឺកូវីដ-១៩ កុំរំខាន ដល់ក្រុមគ្រូពេទ្យ កំពុងព្យាបាលអ្នកជំងឺ ខណះក្រុមគ្រូពេទ្យទាំងអស់បានលះបង់ជីវិតផ្ទាល់ខ្លួន លះបង់ភារៈកិច្ចដឹកនាំអង្គភាពមន្ទីរពេទ្យ លះបង់ការងារនៅគ្លីនិកផ្ទាល់ខ្លួន ក្លាយជាគ្រូពេទ្យព្យាបាលជម្ងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩​ ។

យោងតាមសារមួយឃ្លាដែលបានបង្ហោះលើបណ្ដាញសង្គមរបស់លោក វេជ្ជបណ្ឌិតឯកទេស ឡេង ពីនី បានថ្លែងថា «ខ្ញុំបាទបានលះបង់ជីវិតផ្ទាល់ខ្លួន លះបង់ភារៈកិច្ចដឹកនាំអង្គភាពមន្ទីរពេទ្យ លះបង់ការងារនៅគ្លីនិកផ្ទាល់ខ្លួន ក្លាយជាគ្រូពេទ្យព្យាបាលជម្ងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩ ។ដូច្នេះសូមបងប្អូនដែលជាញាតិមិត្តរបស់អ្នកជំងឺកុំបន្តអុកឡុកក្រុមគ្រូពេទ្យព្យាបាល សព្វថ្ងៃយើងធ្វើការលើសពីគ្រូពេទ្យព្យាបាលសូមមេត្តាយោគយល់ គ្រូពេទ្យយើងជាគ្រូពេទ្យថែទាំព្យាបាលអ្នកជំងឺ ជាអ្នកចែកចំណីអាហារ ទឹក និង សំភារះប្រើប្រាស់ផ្សេងៗជូនអ្នកជម្ងឺ ជាអ្នកវេចខ្ចប់សាកសព និង ដឹកជញ្ជូនសពអ្នកជំងឺ ជាអ្នកលើកសែងអ្នកជំងឺ ជាអ្នកបញ្ជូនអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរទៅព្យាបាលបន្ត ជាពិសេសពួកយើងត្រូវថែទាំព្យាបាលអ្នកជំងឺ24ម៉ោងលើ24ម៉ោង។សូមបងប្អូនជួយផ្តល់កំលាំងចិត្តដល់ក្រុមគ្រូពេទ្យយើងផង ពួកយើងក៏ចង់មានជីវីតរស់នៅដូចបងប្អូនទាំងអស់គ្នាដែរបើយើងមិនស្លាប់។ ពួកយើងមានប្រពន្ធ កូន ម៉ែ ឪ ដូចបងប្អូនដែរ សូមកុំដៀលប្រម៉ាថថាពួកយើងមិនមើលអ្នកជំងឺទុកអោយអ្នកជំងឺស្លាប់ ពួកយើងពិតជាសោកស្តាយដែលពួកយើងមិនអាចជួយគាត់បាន ។ ម៉្យាងទៀតសូមបងប្អូនជាអ្នកជំងឺកូវីដ១៩ទាំងអស់មេត្តាបន្តការអត់ធ្មត់ សហការជាមួយក្រុមគ្រូពេទ្យដើម្បីផ្តល់លទ្ធភាពអោយពួកយើងព្យាបាលជូនបងប្អូនជាសះស្បើយត្រលប់ទៅជួបជុំញាតិមិត្តរបស់បងប្អូនវិញ”។

ជាមួយគ្នានោះដែរលោក ក៏សូមអរគុណដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ទាំងអស់ដែលបានប្រឹងប្រែងផ្តល់សេវាថែទាំយ៉ាងល្អដល់បងប្អូនជាអ្នកជំងឺរបស់យើង។ ឆ្លៀតឱកាសនេះខ្ញុំបាទទាំងអស់គ្នា សូមអរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រៃវែង មន្ទីរសុខាភិបាលខេត្តព្រៃវែង ជាពិសេស សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យរបស់យើងទាំងស្មារតីនិងសម្ភារៈបរិក្ខាបានគ្រប់គ្រាន់ក្នុងបេសកកម្មនេះ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here