ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមជាអធីបតីភាពក្នុងការបើកការដ្ឋានរុករកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបឹងទន្លេមេគ្គង ក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ដកណ្ដាល បានឱ្យដឹងថា នៅក្នុងទន្លេមេគង្គ ស្ថិតក្នុងឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល គណៈកម្មការស្រាវជ្រាវសំណល់សង្គ្រាម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរកឃើញនាវាចំបាំងលិច ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ និងបើកការដ្ឋានរុករកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពី លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងលោក កន សុកាយ អភិបាលស្រុកល្វាឯម។
រដ្ឋបាលខេត្ដកណ្ដាលបានលើកឡើងថា «អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតែជាគ្រោះថ្នាក់ដល់សុខមាលភាពរបស់ប្រជាលរដ្ឋ» ៕
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/03/IMG_20210315_132337_103.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/03/IMG_20210315_132340_106.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/03/IMG_20210315_132354_395.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/03/IMG_20210315_132342_142.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/03/IMG_20210315_132344_087.jpg?resize=696%2C522&ssl=1)