ភ្នំពេញ៖ រដ្ឋបាលស្រុកសំរោង ខេត្ដតាកែវបានបើកចំហរបញ្ជីរាយនាម អ្នកពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ១៩ ដែលបានចូលរួមក្នុងកម្មពិធីមង្គលការ នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកសំរោងបានឱ្យដឹងថា កម្មពិធីរៀបចំអាពាហ៍ពិពាហ៍ដែលបុគ្គលវិជ្ជមានជំងឺកូវីដ១៩ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ មានពលរដ្ឋរស់នៅចំនួន ២០២គ្រួសារ ពលរដ្ឋសរុប ៨៩៥នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់មានចំនួន ២៥នាក់ ក្នុងនោះមានពលរដ្ឋរស់នៅស្រុកសំរោង ១២នាក់ ស្រុកបាទី ១២នាក់ ស្រុកត្រាំកក់ ១នាក់ និងពលរដ្ឋប៉ះពាល់ប្រយោលចំនួន ៣៥៥នាក់ រស់នៅ ៥ភូមិ ក្នុងឃុំរវៀង ខេត្ដតាកែវ ៕

