ភ្នំពេញ៖ លោក ហេង រតនា មន្រ្តីអាជ្ញាធរមីនកម្ពុជា បានលើកឡើងថាអរគុណសន្តិភាព ដែលធ្វើឱ្យគ្រាប់និងអាវុធលាក់ទុកប្រយុទ្ធសម្លាប់គ្នានេះ អស់ឱកាសចូលបំរើសមភូមិនិងបានបញ្ចប់ប្រសិទ្ធភាពរបស់ពួកវាទាំងស្រុង ។
យោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសបុកផេកផ្ទាល់ខ្លួនរបស់លោក ហេង រតនា បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ នៅទិសខេត្តកំពង់ស្ពឺតំបន់អភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្ររលាំងជ្រៃ កំលាំងស៊ីម៉ាក់បានរុករកឃើញរណ្តៅគ្រាប់និងកាំភ្លើងមួយចំនួន។
ក្នុងសារបង្ហោះរបស់លោកបានលើកឡើងមួយឃ្លាដ៏មានន័យថា «អរគុណសន្តិភាព ដែលធ្វើឱ្យគ្រាប់និងអាវុធលាក់ទុកប្រយុទ្ធសម្លាប់គ្នានេះ អស់ឱកាសចូលបំរើសមភូមិនិងបានបញ្ចប់ប្រសិទ្ធភាពរបស់ពួកវាទាំងស្រុង! » ៕