ក្រោយសម្ដេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ឱ្យរដ្ឋបាលខេត្ដពិចារណាការផ្អាកកម្មពិធីជួបជុំ មានរាជធានីខេត្ដជាង១០ បានសម្រេចចេញសេចក្ដីប្រកាសផ្អាក

0
9

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១៥ ខែមីនា នេះមានខេត្ដចំនួន១២ រាជធានីខេត្ដ បានសម្រាច់ចេញសេចក្ដីប្រកាសផ្អាកបណ្ដោះអាសន្ន នូវកម្មពិធីជួបជុំ រៀបអាពាហ៍ពិពាហ៍ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យរដ្ឋបាលរាជធានីខេត្ដ ពិចារណានូវការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារការជួបជុំក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះនាពេលបច្ចុប្បន្ននេះ ។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីខេត្ដដែលបានចេញសេចក្ដីប្រកាស មានដូចជា៖
-រដ្ឋបាលរាជធានីភ្នំពេញ
-រដ្ឋបាលខេត្ដកណ្ដាល
-រដ្ឋបាលខេត្ដកំពង់ឆ្នាំង
-រដ្ឋបាលខេត្ដពោធិ៍សាត់
-រដ្ឋបាលខេត្ដបាត់ដំបង
-រដ្ឋបាលខេត្ដបន្ទាយមានជ័យ
-រដ្ឋបាលខេត្ដមណ្ឌលគីរី
-រដ្ឋបាលខេត្ដក្រចេះ
-រដ្ឋបាលខេត្ដស្ទឹងត្រែង
-រដ្ឋបាលខេត្ដតាកែវ
-រដ្ឋបាលខេត្ដកំពត
-រដ្ឋបាលខេត្ដរតនះគីរី
និងមានរដ្ឋបាលខេត្ដមួយចំនួនបានចេញសេក្ដីប្រកាសផ្អាកបណ្ដោះអាសន្ននូវ​ ការជួបជុំ រៀបអាពាហ៍ពិពាហ៍មុននឹងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ ឱ្យពិចារណា ដោយសារខេត្ដមួយចំនួននោះប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នេះខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here