ទន្លេមេគង្គប្រទេសកម្ពុជាមានសត្វផ្សោតទឹកសាប តែប្រមាណជិត ៩០ក្បាលប៉ុណ្ណោះ

0
9

ភ្នំពេញ៖ សត្វផ្សោតទឹកសាប ជាប្រភេទសត្វ​រងគ្រោះថ្នាក់ជិតផុតពូជ ខណះក្នុងទន្លេមេគង្គប្រទេសកម្ពុជាមានវត្ដមានសត្វផ្សោតរស់នៅចំនួនប្រមាណ ៨៩ក្បាលតែប៉ុណ្ណោះ ។

យោងតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន សត្វផ្សោតទឹកសាបជាប្រភេទសត្វ​ទទួល​រងគ្រោះថ្នាក់ជិត​ផុត​ពូជ​បំផុត​ និងមានចំនួនតែប្រមាណ ៨៩ ក្បាលប៉ុណ្ណោះរស់នៅ ក្នុង​ទន្លេមេគង្គ នៃប្រទេសកម្ពុជា។

ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា វត្តមានសត្វផ្សោត​បញ្ជាក់​ពី​គុណភាពល្អនៃប្រព័ន្ធអេកូឡូស៊ី និង​ជីវៈចម្រុះ​សម្បូរ​បែប​នៅតាមដងទន្លេមេគង្គ​ដែល​​ទ្រ​ទ្រង់​យ៉ាង​សំខាន់ដល់ជីវិត​មនុស្ស​ សត្វ​ រុក្ខ​ជាតិ ព្រម​ទាំង​ផ្តល់​ឱកាសសម្រាប់របរចិញ្ចឹមជីវិតដើម្បីគាំទ្រ​ជី​វ​ភាព​របស់​ប្រជា​ពល​រដ្ឋ​ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

ក្រសួងបរិស្ថានបានអំពាវនាវ ក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី​ឆ្នាំ​នេះ​ សូ​ម​ចូល​រួមផ្តល់សំលេងដល់ធម្ម​ជាតិ​ ​ ហើយ​ចែក​រំ​លែក​ព័ត៌​មាន​បន្ត​អំពី​ការ​អភិរក្ស​សត្វ​ផ្សោត​ និង​ធន​ធាន​ជល​ផល​ទន្លេ​មេ​គង្គ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here