សម្ដេចតេជោ ហ៊ុន សែន៖ ”ហេតុអ្វីដួង ឆាយឃោឃៅដល់កំរិតនេះ ?”

0
12

ភ្នំពេញ៖ ក្រោយបែកធ្លាយវីឌីអូ លោកឧញ៉ា ឌួង ឆាយ បានវាយធ្វើបាបអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ដែលទើបនឹងព្រមព្រៀងលេងលះគ្នាថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលទស្សនាវីដីអូហើយខមិនថា ”ហេតុអ្វីដួង ឆាយឃោឃៅដល់កំរិតនេះ ?” ។

គ្រប់គ្នាដែលបានប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកប្រាកដជាបានឃើញវីឌីអូហួសចិត្ដដែលអ្នកនាង ដេត ម៉ាលីណា បានបង្ហោះកាលពីយប់មិញនេះ ដែលវីឌីអូនេះបានបង្ហាញអំពីអំពើហឹង្សាដ៏សែនឃោឃៅរបស់លោកឧញ៉ា ដួង ឆាយ បានវាយធ្វើបាបរូបនាងកាលពីពេលនៅមានទំនាក់ទំនងជាគូស្វាមី ភរិយាគ្នា ។

ក្នុងការទស្សនាវីឌីអូនេះក៏មានវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានទស្សនាហើយថែមទាំងខមិនហួសចិត្ដថា ”ហេតុអ្វីដួង ឆាយឃោឃៅដល់កំរិតនេះ ?” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here