ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើរស្នើរអាជ្ញាធរចាត់វិធានការចំពោះក្រុមជនខិលខូចរំលោភយក ដីចំណីមាត់ព្រែក និងព្រៃកោងកាង ដែលជាសម្បត្តិរដ្ឋនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសី។
តាមរយ:បណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា រំលោភទៀតហើយ ! ដីចំណីមាត់ព្រែក និងព្រៃ
កោងកាងដែលជាសម្បត្តិរដ្ឋនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមាកំពុងត្រូវបានក្រុមជនខិលខូចអាងទឹកលុយគឺហ៊ានលួចចាក់អាចម៍ដីបំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានកោតខ្លាចនូវអាជ្ញាធរស្រុកខេត្តឡើយ។
លោកពេជ្រ ស្រស់បញ្ជាក់ថា ” ក្នុងន័យនេះសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយមើលៗផង ហើយសូមអាជ្ញាធរគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា សូមរំពៃមើលពួកទុច្ចរិតផងទាន ក្រែងលោកូវីដ១៩ទៅអស់ ហើយអស់ទាំងទ្រព្យជាតិទៀត”៕