បុរសម្នាក់និងកុមារ២នាក់ នៅខណ្ឌឫស្សីកែវត្រូវបានរកឃើញវិជ្ជមានកូវីដ១៩

0
8

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវឲ្យដឹងនៅមុននេះបន្តិចថារកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួន ៣ នាក់ នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណី អ្នកជំងឺ ឈ្មោះ ចាន់ មករា ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦មីនានេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ឲ្យដឹងបន្ថែមថាក្រុមគ្រូពេទ្យ បានមកទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ៣ នាក់ មានដូចជា៖
១/ បុរស អាយុ៤៣ឆ្នាំ
២/ កុមារី អាយុ១៦ឆ្នាំ
៣/ កុមារា អាយុ១២ឆ្នាំ ហើយ អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់) ។

ដោយឡែកទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្នកាលពីថ្ងៃម្សិលមិញក្រោយពីមានការយកសំណាកទៅលើមនុស្សចំនួន១៩នាក់ ដែលពាក់ព័ន្ធក្នុងឃ្លាំងខាងលើនេះរួចមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here