ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានប្រកាសឲ្យដឹងថា មានបុរសជាបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ឆ្លងកូវីដ១៩ បានមកស្នាក់នៅជាមួយប្រពន្ធកូន នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ មីនា។
លោក កេត ម៉ៅ បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ មីនានេះថា បុរសឈ្មោះ សន អ៊ុយ អាយុ ៣២ឆ្នាំ ភេទប្រុស ធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី ដែលមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ មីនា សមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាព ឃើញមានកំដៅឡើងខ្ពស់ ព្រឹកឡើងថ្ងៃ១៤ មីនា បុសរូបនេះ និងគ្រួសារ (ប្រពន្ធ និងកូនចំនួន ២នាក់) រដ្ឋបាលស្រុក និងមន្ទីពេទ្យបង្អែកបាទីបានដឹកយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ។
លោកអភិបាលស្រុកបន្តថា មកដល់រាត្រីថ្ងៃទី១៦ មីនានេះ លទ្ធផលសំណាកបុរសម្នាក់នេះ មានរោគសញ្ញាវិជ្ជមានកូវីដ១៩ ។ បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់ សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯ ភរិយានិងកូនរបស់គាត់ កំពុងដាក់បន្តធ្វើចត្តាឡីស័ក នៅសណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវដដែល។
ជាមួយគ្នានោះលោកក៏បាន អំពាវនាវឲ្យបងប្អូនដែលមានការពាក់ពន្ធ័ សូមមេត្តាកុំចេញទៅណា ខណៈសមត្ថកិត្តកំពុងបន្តធ្វើការងារនេះ៕