ភ្នំពេញ៖ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធានាភាព ទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវិបត្តិនៃ ជំងឺកូវីដ១៩ (COVID-19) រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលនយោបាយលើការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។
យោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរកាលពីពេលថ្មីៗនេះបានឲ្យដឹងថាគោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេសគិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ មានដូចខាងក្រោម៖
១- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០១ថ្ងៃ អាចចូលទស្សនាបាន រយ:ពេល ០២ថ្ងៃ
២- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៣ថ្ងៃ អាចចូលទស្សនាបានរយ:ពេល ០៥ថ្ងៃ
៣-ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៧ថ្ងៃ អាចចូលទស្សនាបានរយ:ពេល ១០ថ្ងៃ
ខ. ប្រភេទបណ្ណរយ:ពេលវែង (ភ្ញៀវបរទេសដែលមានទិដ្ឋាការរយ:ពេល០៣ខែឡើងទៅ)
១-ទិញបណ្ណចូលទស្សនារមណីយដ្ឋាទអង្គររយ:ពេល០១ខែ អាចចូលទស្សនាបានរយ:ពេល ០២ខែ
២-ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយ:ពេល០៣ខែ អាចចូលទស្សនាបានរយ:ពេល ០៦ខែ
៣-ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយ:ពេល០៦ខែ អាចចូលទស្សនាបានរយ:ពេល ១២ខែ៕
