ក្ដៅៗ! ប្រមុខរដ្ឋស្ដីទី ទូលថ្វាយព្រះមហាក្សត្រ សុំបញ្ចប់ងារឧកញ៉ា ពីលោក ដួង ឆាយ

0
14

ភ្នំពេញ៖ ក្រោយមានការស្នើសុំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានទូលថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពី ឌួង ឆាយ ក្រោយប្រើហិង្សាលើអតីតភរិយា គឺអ្នកនាង ដេត ម៉ាលីណា។

យោងតាមរយៈលិខិតមួយច្បាប់ របស់សម្ដេច សាយ ឈុំ ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៧ មីនានេះ បានសរសេរថា «ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយ ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ ។ អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាប្រោសប្រទាន ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ»។

ការស្នើសុំបញ្ចប់គោរមងារឧកញ៉ានៃដែរ ធ្វើឡើងបន្ទាប់ពីមានអ្នកលេងបណ្ដាញសង្គមជាច្រើ បានផ្ទុះការរិះគន់ខ្លាំងៗ ទៅលើទង្វើរបស់លោក ដួង ឆាយ ។ ជាមួយគ្នានោះដែរ ក្រោយអតីតភរិយាលោក ដួង ឆាយ បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាព ប្រើហិង្សាលើខ្លួននោះ សម្ដេចតេជោ ហ៊ុន សែន បានចូលទៅខមិនថា “ហេតុអីដួងឆាយឃោឃៅ ដល់កម្រិតនេះ?”៕

LEAVE A REPLY

Please enter your comment!
Please enter your name here