ខែកុម្ភៈ មានសប្បុរសជនជាច្រើន បរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានជាង ២៦ម៉ឺនដុល្លារ

0
9

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផា បានឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគសរុបចំនួន ៣០៤ ៣១៨ ១០០ រៀល (ជាង ៧ម៉ឺនដុល្លារ) និង ១៨៩ ០១៨ដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផា នៅថ្ងៃទី១៧ មីនានេះបានឲ្យដឹងបន្តថា ថវិកាទាំងនេះទទួលបានពីសប្បុរសជនសរុប ៥ ៣៦៥រូប ដែលរួមមាន៖ សមាជិកកិត្តិយស ៤រូប, សមាជិកគាំទ្រ ៤ ៦៩៨រូប, សប្បុរសជនផ្សេងៗ ៦៦៣រូប និងថវិកាទទួលបានពី ហិបបរិច្ចាគនៅតាមគោលដៅចំនួន ៣ទីតាំង។

សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងទស្សនវិស័យ «កុមារជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា»។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារក នៅកម្ពុជា និងសូមលើកទឹកចិត្តសប្បុរសជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវាជាមួយធនាគារ៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ Sathapana, ធនាគារឯកទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈទូរសព្ទលេខ៖ ០៦១ ៧០ ១១១១។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជា៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here