រកឃើញស្រ្តីម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩ នៅខណ្ឌឫស្សីកែវ

0
9

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ១៦ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន១នាក់ ដែលជាស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្ននេះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការនៅហាង ស៉ីន ឌី សាឡន (អ្នកជំងឺនេះជាប់ពាក់ព័ន្ធនឹង បុរស អាយុ២៦ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ កាលពីយប់មិញ ស្នាក់នៅផ្ទះជួលដូចគ្នាក្នុងកន្លែងតែមួយខាងលើ)។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅមុននេះបន្តិច លោក ជា ពិសី បានឲ្យដឹងបន្ថែមថា បច្ចុប្បន្នអ្នកជំងឺនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ ដោយឡែក អ្នកដែលពាក់ព័ន្ធជាមួយអ្នកជម្ងឺមានចំនួន ៥ នាក់ (ស្រី០១នាក់) ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here