អ្នកធ្លាប់ចូលហាត់ប្រាណនៅក្លឹប Fit Zone បឹងត្របែក ពីថ្ងៃ១-១២ មីនា សូមទៅធ្វើតេស្តជាបន្ទាន់…

0
12

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា មានអ្នកវិជ្ជមានកូវីដ១៩ បានចូលក្លឹបហាត់ប្រាណ ហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ដូច្នេះសូមអ្នកពាក់ព័ន្ធដែលធ្លាប់ចូលទីនោះ ទៅធ្វើតេស្តជាបន្ទាន់។

យោងតាមហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅព្រឹកថ្ងៃទី១៨ មីនានេះបានបញ្ជាក់ថា «ករណីវិជ្ជមានកូវីដ-១៩ បានចូលក្នុងខ្លឹបហាត់ប្រាណហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ។ សូមអញ្ជើញបងប្អូន ដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅ ក្នុងខ្លឹបហាត់ប្រាណហ្វឹតហ្សេន (Fit-Zone) ពីថ្ងៃទី ១ ដល់ទី១២ ខែមីនា ឆ្នាំ ២០២១ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យដែល បានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញឬខេត្តរបស់អ្នក និង ពាក់ម៉ាស់ជាប្រចាំ»។

ចំពោះបុគ្គលដែលមិនមាន រោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ថ្ងៃរាប់ពី ថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។

អ្នកពាក់ព័ន្ធសូមទៅធ្វើតេស្តនៅ​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here