លោក ពេជ្រ ស្រស់ ស្នើទៅភាគីពាក់ព័ន្ធ ឲ្យពិចារណាពន្យារការសងបំណុល មួយរយៈពេលខ្លី

0
19

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានស្នើទៅធនាគារជាតិ ធ្វើការចរចាជាមួយធនាគារឯកជន ពន្យារការសងបំណុលមួយរយៈពេលខ្លី។

ការស្នើសុំរបស់លោក ពេជ្រ ស្រស់ ធ្វើឡើងស្របពេលដែល ជំងឺកូវីដ១៩ កំពុងតែរីករាលដាលខ្លាំង ចូលទៅក្នុងសហគមន៍ ដែលធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រកបអាជីវកម្ម ជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលជំពាក់បំណុលធនាគារ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ មីនានេះ មេបក្សយុវជនកម្ពុជា បានបញ្ជាក់ថា «សូមធនាគារជាតិមេត្តាចរចា ជាមួយធនាគារឯកជន ឲ្យសម្រួលដល់កូនបំណុល ពន្យាការសងបំណុលមួយរយៈពេលខ្លីផង 🙏ពព្រោះថាពេលនេះរាស្រ្តទឹកដល់ច្រមុះហើយ សូមអាណិតដល់ពួកគាត់ផង🙏»។

LEAVE A REPLY

Please enter your comment!
Please enter your name here