ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថានៅថ្ងៃថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ចំនួន ១ នាក់ បាននិងកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈ PTT)។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក ជា ពិសីបានអះអាងថាក្រោយពីទទួលបានព័ត៌មានពីមន្ត្រីសុខាភិបាល ភ្លាមៗនោះអាជ្ញាធរបានខិតខំស្វែងរកអ្នកជំងឺតាំងពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយសារតែប្រព័ន្ធទូរស័ព្ទរបស់អ្នកជំងឺមិនអាចទាក់ទងបានទើបហើយជាក់ស្ដែងមកដល់វេលាម៉ោង១៧ និង០០ នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ខាងលើនេះ។
បច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕