ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កងកម្លាំងវរសេនាតូចលេខ៥៣៤ កងពលតូចថ្មេីរជេីងលេខ៥៣ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងផ្នែកសឹករងស្រុកកំរៀង ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន បានឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ចេញពីប្រទេសថៃ ចំនួន១២នាក់ ប្រុសចំនួន៩នាក់ ស្រីចំនួន៣នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកកំរៀង ខេត្តបាត់ដំបង។