វិធីសាស្ត្រព្យាបាលរលាកឆ្អឹង ឬជំងឺប្ញសដូងច្រមុះ ជាមួយបច្ចេកវិទ្យាឆ្លុះអង់ដូស្កូប ទំនើប!

0
12

ភ្នំពេញ៖ ជំងឺរលាកច្រមុះ និងប្រហោងឆ្អឹងអមច្រមុះរ៉ាំរ៉ៃ ជាបញ្ហាប្រឈមរបស់អ្នកជំងឺ ដែលពីមុនត្រូវការចំណាយយ៉ាងច្រើនក្នុងការព្យាបាលដោយថ្នាំហើយករណីខ្លះថ្នាំព្យាបាលក៏មិនមានប្រសិទ្ធភាពដែរ។

១) មូលហេតុដែលបណ្តាលកើតជំងឺរលាកច្រមុះ និងប្រហោងឆ្អឹងអមច្រមុះ៖
– ការរលាកច្រមុះរ៉ាំរ៉ៃ
– អាឡែកហ្ស៊ីច្រមុះ
– វៀចឆ្អឹងច្រមុះ(ការប៉ះទង្គិចផ្សេងៗ)
– ដុះសាច់ច្រមុះ (Hypertrophie de cornets inférieurs)
– ឬសដូងច្រមុះ (Polypose Nasosinusienne)
– ជំងឺទាក់ទងធ្មេញថ្គាមខាងលើ (Odontogenic): ដង្កូវស៊ីធ្មេញ, ការប៉ះឬបិទធ្មេញ

២) រោគសញ្ញា៖
– តឹងច្រមុះជាប្រចាំ
– ហៀរសំបោរ
– ធ្លាក់សំបោរទៅក្នុងបំពង់ក
– ឈឺក្បាល ឬ ឈឺផ្នែកខាងក្រោមភ្នែក
– រួមផ្សំរោគសញ្ញាផ្សេងទៀត (ក្អក, ពិបាកដកដង្ហើម, សម្លេងស្អក)

៣) គុណសម្បត្តិនៃការវះកាត់ព្យាបាលដោយអង់ដូស្កូប (endoscope)៖
– កាត់បន្ថយរយៈពេលសម្រាកពេទ្យ
– មិនមានការឈឺចាប់ដូចការវះកាត់ពីមុន
– កាត់បន្ថយការហូរឈាម និងបាត់បង់ឈាម
– មិនបន្សល់ស្នាមបន្ទាប់ពីព្យាបាលរួច។
សូមមកជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិគ្រោះ និងព្យាបាលតាមឯកទេសវេជ្ជសាស្ត្រ។ ដំណោះស្រាយដែលផ្នែក ត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យកាល់ម៉ែត អាចផ្តល់ជូនអ្នកជំងឺបានជោគជ័យតាមការ ឆ្លុះពិនិត្យ ឬព្យាបាលវះកាត់ដោយអង់ដូស្គុប ដោយវេជ្ជបណ្ឌិតជំនាញបណ្តុះបណ្តាលពីប្រទេសជប៉ុន និងបារាំង។

អត្ថបទ៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here