ទូតកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរ ប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីអំពើហិង្សា លើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី នៅអាមេរិក

0
10

ភ្នំពេញ៖ ស្របពេលដែលករណី អំពើហិង្សាកើតឡើងគួរឲ្យបារម្ភលើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាមេរិក នៅតំបន់មួយចំនួន ក្នុងសហរដ្ឋអាមេរិកនោះ ស្ថានឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងសិក្សានៅអមេរិកទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំអាមេរិក នៅថ្ងៃទី១៨ មីនា បានឲ្យដឹងថា «ស្ថានទូតសូមអំពាវនាវដល់បងប្អូនទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាខាងលើ ហើយក្នុងករណីទទួលរង ឬមើលឃើញហេតុការណ៍ ហិង្សាណាមួយកើតឡើង សូមរាយការណ៍អំពីករណីនោះទៅប៉ូលិស ឬអាជ្ញាធរមូលដ្ឋាន»។

ក្នុងករណីត្រូវការអន្តរាគមន៍ របស់ស្ថានទូត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ២០២ ៧២៦ ៧៧៤២ ឬ ២០២ ៩៩៧ ៧០៣១ ឬអ៊ីម៉ែល consular.camemb.usa.gmail.com ស្ថានទូតនឹងខិតខំរួមចំណែក ដោះស្រាយតាមគ្រប់លទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here