ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា បើគ្មានការផ្លាស់ប្ដូរទេ វ៉ាក់សាំង Sinovac ចំនួន ១,៥លានដូស ដែលបញ្ជាទិញពីមិត្តចិន នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
តាមរយៈសារសំឡេង នៅថ្ងៃទី១៩ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហើយនៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹង ពីភាគីមិត្តចិនដែលយើងបានទិញ Sinovac ចំនួន ១,៥សែនដូស។
សម្ដេចតេជោបន្ថែថា សម្រាប់វ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូសទៀត ជាជំនួយរបស់មិត្តចិន សង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៩ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ អ្នកកំពុងព្យាបាលចំនួន ៦៥៨នាក់ និងមានអ្នកស្លាប់ម្នាក់៕