ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ មកដល់ពេលនេះគឺសម្រេចបានប្រមាណ ៩៥%។
ដំណើរការជួសជុលកែលម្អរនេះ គ្រោងនឹងធ្វើអោយបានចប់រួចរាល់ នៅចុងខែមីនា ឆ្នាំ២០២១នេះ។
សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិសាធារណៈ ឲ្យបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សា ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជា យើងអោយបានស្ថិតនៅ ល្អគង់វង្សយូរអង្វែង៕