លោកស្រីឱ វណ្ណឌីន!វីរុសកូវីដ-១៩​ កំពុងតែវ៉ៃលុកយេីងហេីយ​ សូម្បីតែកុមារអាយុ​ ៦ឆ្នាំក៏វាមិនលេីកលែងឱ្យដែរ

0
10

ភ្នំពេញ៖ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកនេះបានលើកឡើងថា
វីរុសកូវីដ-១៩​ កំពុងតែវ៉ៃលុកយេីងហេីយ​ សូម្បីតែកុមារអាយុ​ ៦ឆ្នាំក៏វាមិនលេីកលែងឱ្យដែរ។

លោកស្រីឱ វណ្ណឌីនបានលើកឡើងតាមបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី២០មីនានេះថា បញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ​ តេីយេីងត្រូវចូលរួមធ្វេីអ្វីខ្លះ​ ដេីម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ​ បេីសូម្បីកូនតូចៗ​ ក៏ឆ្លងដែរហេីយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់​ បេីចាំបាច់ត្រូវចេញ​ សុំអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី​ ឱ្យអនុវត្តន៍ទាំងអស់គ្នា​ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត​ អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត​ អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ​ អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន​ ១៤ថ្ងៃ​ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត​ ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់​ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ​ សាមគ្គីគ្នា​ ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ​ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម​ ៣ការពារ​ និង​ ៣កុំទេនោះ​)​ ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។

ខ្ញុំសូមផ្ញេីជូននូវការជូនពរដល់កុមារាតូចនេះ​ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ​ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហេីយទាំងអស់ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ​ និងអ្នកដែលមិនទាន់ឆ្លង​ សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ​ មានសុខភាពល្អ​ រួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ​ ដោយអាវុធ​ ៣ការពារ​ និង​ ៣កុំ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here